ប្រសិនបើលោកអ្នកកំពុងតែប្រើ MagSafe Battery Pack ដើម្បីសាកថ្មទូរសព្ទ iPhone ហើយមានការធុញទ្រាន់ដោយសារតែការសាកថ្មមានល្បឿនយឺតនោះ លោកអ្នកអាចធ្វើបច្ចុប្បន្នភាពកម្មវិធី (firmware) ដែលមានលេខសំគាល់ 2.7.b.0 ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កាលពីម្សិលមិញ។ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពនេះ លោកអ្នកអាចសាកថ្មដែលមានកម្លាំងរហូតដល់ទៅ 7.5W ដែលពីមុនមកលោកអ្នកអាចសាកថ្មបានត្រឹមតែ 5W ប៉ុណ្ណោះ។
ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី firmware លោកអ្នកអាចភ្ជាប់ Battery Pack ទៅនឹងទូរសព្ទ ប៉ុន្តែវាត្រូវការរយៈពេលរហូតដល់ទៅមួយសប្តាហ៍។ ប្រសិនបើលោកអ្នកចង់ធ្វើបច្ចុប្បន្នភាពកម្មវិធីឱ្យបានលឿនជាងនេះ លោកអ្នកអាចភ្ជាប់វាទៅនឹងកុំព្យូទ័រ Mac ឬ iPad ដោយប្រើខ្សែ។
ប្រសិនបើលោកអ្នកចង់ធ្វើការផ្ទៀងផ្ទាត់កម្មវិធី firmware លោកអ្នកត្រូវភ្ជាប់ Battery Pack ទៅនឹងទូរសព្ទ ហើយចូលទៅក្នុង Settings > General > About > MagSafe Battery Pack៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា



មតិយោបល់