ព័ត៌មានជាតិ

ករណីរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: នៅវេលាម៉ោង០៨និង២០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តចំនួន០៣គ្រឿងបានបុកបន្តកន្ទុយគ្នាគាបជាប់ បណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ក្នុងហេតុការណ៍នេះ គឺគ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅត្រង់ចំណុចម្តុំស្តុបឫស្សីផ្អែម ក្នុងទឹកដីសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំណើរនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តចំនួន០៣គ្រឿងខាងលើនោះ បើកបរធ្វើដំណើរសុខៗ នៅត្រង់ចំណុចផ្លូវស្តុបឫស្សីផ្អែម ។ លុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែរថយន្តទាំង៣គ្រឿងនោះ បានបុកបន្តកន្ទុយគ្នាគាបជាប់ បណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។ នៅក្នុងហេតុការណ៍នេះ តាមការបញ្ជាក់ពីតៃកុងរថយន្តម្នាក់ បានប្រាប់ឲ្យដឹងថា ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺគ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ គ្រាន់តែរងការខូចខាតរថយន្តតែប៉ុណ្ណោះ ។

បន្ទាប់ពីកើតហេតុ ភាគីទាំងសងខាងបានធ្វើការចរចា ដើម្បីរកដំណោះស្រាយបញ្ចប់រឿងនៅកន្លែងកើតហេតុដែរ ប៉ុន្តែមិនទាន់ត្រូវគ្នា នោះទេ ។ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងពីដំណោះស្រាយយ៉ាងណានោះទេ ចំពោះករណីគ្រោះ ថ្នាក់ចរាចរណ៍មួយនេះ ។

ដោយឡែកកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាននោះវិញ នៅក្រោយពេលកើតហេតុភ្លាមៗ ក៏មិនទាន់ឃើញចុះមកអន្តរាគមន៍ នោះដែរ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ដំណោះស្រាយពិតយ៉ាងណានោះ ក្រុមការងារយើងខ្ញុំមិនទាន់ដឹងច្បាស់នោះទេ ។ សូមបញ្ជាក់ថា: ករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ៕

មតិយោបល់