(ភ្នំពេញ)៖ បន្ទាប់ពីការបែកបាក់គ្នារវាងតារាភេទទី៣ ផេនខេក បានផ្ទុះឡើង ធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើនតាមដានចង់ដឹងកាន់តែខ្លាំងឡើងក្រោយតារារូបនេះរៀបការបានទើបជាង១ខែប៉ុណ្ណោះ បែរមានបញ្ហាចែកផ្លូវគ្នាដោយសារស្វាមីនាងមានជនទី៣។
បន្ទាប់ពីរឿងត្រូវបានលាតត្រដាងឡើង អតីតស្វាមីរបស់ ផេនខេក បាននិយាយថា អាពាហ៍ពិពាហ៍រវាងអ្នកទាំង២គ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ។ គ្រាន់តែឮពាក្យមួយនេះភ្លាម អ្នកនាង គង់ ចាន់ស្រីមុំ ដែលជិតស្និទ្ធិដឹងរឿងគ្រប់យ៉ាងរបស់ ផេនខេក បានផ្ទុះកំហឹងជាខ្លាំង ដោយនឹកស្មានមិនដល់ថា មនុស្សម្នាក់ដែលនាងធ្លាប់គិតថានឹងក្លាយជាស្វាមីដ៏ល្អ បែរប្រែក្លាយជាមនុស្សដែលគួរឱ្យស្អប់ខ្ពើមបំផុត។
អ្វីដែលកាន់តែហួសចិត្តជាងនេះទៅទៀតនោះគឺ អតីតស្វាមី ផេនខេក ថែមទាំងប្រើពាក្យសម្តីអសុរោះ និងដេញនាងចេញដូចសត្វធាតុនៅពេលដែលនាងតាមទាន់លោកកំពុងនៅជាមួយជនទី៣ ទៀតផង។ ចង់ដឹងថា អ្នកនាង គង់ ចាន់ស្រីមុំ ផ្ទុះកំហឹងជំនួស ផេនខេក ដល់កម្រិតណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
មតិយោបល់