-

រថយន្តបែនដឹកដីមួយគ្រឿង បើកជ្រុលបុករ៉ឺម៉កម៉ូតូ បណ្តាលឲ្យជាងម៉ាស៊ីនត្រជាក់២នាក់ ស្លាប់និងរងរបួសធ្ងន់

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង១រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តប្រភេទបែនដឹកដីមួយគ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ 3A-7153 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានជុ្រលបុករ៉ឺម៉កម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ជាងជួសជុលម៉ាស៊ីនត្រជាក់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ​ ។ បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំនឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់