ខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United កីឡាករ Robin van Persie បានបង្ហើបឲ្យដឹងថា លោក Sir Alex Ferguson បានកុហកគាត់ ក្នុងគោលបំណងដើម្បីចុះហត្ថលេខាយកគាត់ពី ក្លិប កាំភ្លើងធំ Arsenal ក្នុងឆ្នាំ ២០១២ នោះ ។ នេះងបើយោងតាមសារព័ត៌មាន Guardian បានចុះផ្សាយ។
កីឡាករសញ្ជាតិហុល្លង់រូបនេះ បានអះអាងថា មុនពេលដែលគាត់បានផ្លាស់ទៅក្លិបបិសាចក្រហម លោក Sir Alex Ferguson បានប្រាប់គាត់ ថា គាត់ (Sir Alex Ferguson ) នឹងបន្តស្នាក់នៅ Old Trafford រយៈពេល ៣ ឆ្នាំ ។
តែទោះជាយ៉ាងណា នៅចុងបញ្ចប់ រដូវកាល ឆ្នាំ ២០១២ និង ២០១៣ ស្រាប់តែគាត់ចូលនិវត្តន៍ បន្ទាប់ពីអតីតប្រធានក្រុមក្លិបកាំភ្លើងធំមកដល់ ។
កីឡាករ Robin van Persie បាននិយាយថា ការសម្រេចចិត្តរបស់ខ្លួនមក កាន់ក្លិបបិសាចក្រហម ដោយសារតែ មានវត្តមាន គ្រូបង្វឹកខាងលើ ហើយប្រាប់ថា គាត់នឹងបន្តដឹកនាំក្រុមលេងជាច្រើនឆ្នាំទៀត ។
ក្រោយ Sir Alex Ferguson ចាកចេញ ក្លិបបិសាចក្រហមបានធ្លាក់យ៉ាងលំដាប់ ក្រោមការគ្រប់គ្រងរបស់ David Moyes តែទោះជាយ៉ាងណា ក្រោមការគ្រប់គ្រងរបស់ Van Gaal ហាក់ដូចជាមានទឹកមាត់លេបវិញ ដោយមិនធ្វើឲ្យក្លិបបាក់ស្រុត ទោះជាចាញ់ពិន្ទុ ១ ពីរក្តី តែ បើសិនជាឈ្នះ Crystal Palace នៅយប់នេះ វិញ បិសាចក្រហមនឹងរំកិលខ្លួនទៅកាន់លេខរៀងទី ៦ ជាក់ជាមិនខាន ៕
មតិយោបល់