ព័ត៌មានជាតិ

កម្លាំងអន្តរាគមន៍ ចុះល្បាតពេលយប់បង្រ្កាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ៦នាក់ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៥ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កម្លាំងអន្តរាគមន៍ស្រុកកណ្ដៀង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល កម្លាំងប្រជាការពារបានចុះល្បាតពេលយប់បង្រ្កាប និងឃាត់ខ្លួនក្មេងទំនើង០៦នាក់ ចំនួន០២ករណីនៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា កម្លាំងអន្តរាគមន៍ស្រុកកណ្ដៀង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិលកម្លាំងប្រជាការពារ បានចុះល្បាតពេលយប់បង្រ្កាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ០២ក្រុម មានគ្នាចំនួន ០៦នាក់ និងវត្ថុតាងម៉ូតូចំនួន ០៣គ្រឿង ប្រដាប់ដោយអាវុធ(កាំបិតផ្គាក់)០១ដើម នៅកន្លែងផ្សេងគ្នា។

ករណីទី១៖ នៅចំណុចមូលដ្ឋានឃុំអន្លង់វិល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិលនិងកម្លាំងប្រជាការពារបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១–ឈ្មោះកែគឹមសួរ ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំ មានទីលំនៅភូមិកណ្ដៀងក្នុង ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ២–ឈ្មោះគា គឹមទិត ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិបង្គោល ឃុំកណ្ដៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ៣–ឈ្មោះទួន ភក្ដី ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងវត្ថុតាងកាំបិតផ្គាក់ចំនួន០១ដើម នៅវេលាម៉ោង២០និង១២នាទីយប់ថ្ងៃដដែល។

ករណីទី២៖ នៅចំណុចស្ពានវត្តពោធិ៍សុវណ្ណរង្សីត្រើយខាងលិច ស្ថិតនៅភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ តាមបណ្តោយផ្លូវលេខ១០១(ផ្លូវមាត់ស្ទឹង) ក្នុងទិសដៅពីត្បូងមកជើង កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ០១–ឈ្មោះ អ៊ិត តុលា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ០២–ឈ្មោះទន ទិត្យ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ០៣–ឈ្មោះ ជា និល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀងខេត្តពោធិ៍សាត់និងវត្ថុតាងម៉ូតូចំនួន០១គ្រឿង នៅវេលាម៉ោង២២និង០៦នាទីយប់នៅថ្ងៃដដែល។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់រួមនឹងវត្ថុតាងសមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដៀងរង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់