ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌមានជ័យ បង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ចំនួន៣នាក់នៅមុខធនាគារកាណាឌីយ៉ា

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០និង៥០នាទីរំលងអធ្រាត្រ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ចំនួន០៣នាក់ នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្មេងទំនើងចំនួន០៣នាក់៖ ១-ឈ្មោះ វន វីរៈ ភេទប្រុស, ២-ឈ្មោះ សួន ណារ៉េត ភេទប្រុស, ៣-ឈ្មោះ គន្ធា ចាន់ថេណា ភេទប្រុស ។

វត្ថុតាំងចាប់យក៖ ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ។

ក្រោយពីសមត្ថកិច្ចបានធ្វើ ការណែនាំអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងឲ្យអាណាព្យាបាលយកទៅអប់រំបន្ត បន្ទាប់សមត្ថកិច្ចអនុញ្ញាតឲ្យក្មេងទំនើងខាងលើ និងប្រគល់ម៉ូតូឲ្យវិញប្រលប់ទៅផ្ទះវិញ ៕

មតិយោបល់