ទីក្រុង Los Angeles ( 28/08/13 ) : គ្រាប់រ៉ូកែតដ៏ធំមួយដែលបានបំពាក់ជាមួយនឹងផ្កាយរណបស៊ើបអង្កេតផងបានបាញ់បង្ហោះចេញពីមូលដ្ឋានទ័ពអាកាស Vandenberg ដែលស្ថិតនៅក្នុងរដ្ឋ California កាលពីថ្ងៃពុធម្សិលមិញនេះ។
គ្រាប់រ៉ូកែតដែលអាមេរិកបានប្រើប្រាស់ក្នុងការបញ្ជូនផ្កាយរណបថ្មីមួយនេះជាគ្រាប់រ៉ូកែតប្រភេទធំជាងគេបង្អស់ដែលអាមេរិកមានហើយមានឈ្មោះថា Delta IV ។អាមេរិកមិនបានបញ្ជាក់ច្បាស់ទេថានៅក្នុងរយៈពេលប៉ុន្មានដែលផ្កាយរណបស៊ើបអង្កេតថ្មីនេះទៅដល់តារាវិថីហើយចាប់ផ្តើមដំណើរការនៅពេលណានោះទេ។
មិនមានព័ត៌មានបន្ថែមស្តីអំពីផ្កាយរណបនេះនោះទេតែបើយោងតាមព័ត៌មានដែលបានមកពីកាសែត Los Angeles Times បាននិយាយថាផ្កាបរណបដែលនឹងឲ្យដំណើរការមួយនេះមានតម្លៃប្រមាណជាង 1 ពាន់លានដុល្លារដែលមានសមត្ថភាពអស្ចារ្យបំផុតក្នុងការចាប់យករូបភាពយ៉ាងច្បាស់បើត្រឹមរថយន្តដែលកំពុងធ្វើដំណើរតាមផ្លូវក៏ជាកិច្ចការងាយស្រួលសម្រាប់វាផងដែរ៕
មតិយោបល់