ព័ត៌មានជាតិ

Update៖ ផ្អើលទាំងយប់! ករណីបាញ់ជាច្រើនគ្រាប់ចូលភោជនីយដ្ឋាន នៅខណ្ឌទួលគោក

ភ្នំពេញ: នៅវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ មានខ្មាន់កាំភ្លើង បានបាញ់ចូលក្នុងហាងកាហ្វេ និងភោជនីយដ្ឋាន ហ្រ្គីន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ព័ត៌មានបឋមបានឱ្យដឹងថា ករណីបាញ់នេះចំនួន៣គ្រាប់ ទម្លុះចូលហាង តែពុំបណ្ដាលឱ្យនរណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ហើយខ្មាន់កាំភ្លើងបានឡើងរថយន្ត ម៉ាកហាយឡេនឌ័រ ពុំចាំស្លាកលេខចាកចេញទៅបាត់ ដោយពុំដឹងមូលហេតុអ្វីឡើយ ។

ភ្លាមៗ សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីសាកសួរអ្នកគ្រប់គ្រងហាង និងត្រួតពិនិត្យនៅកន្លែងកើតហេតុ ឬមើលតាមកាមេរ៉ាសុវត្ថិភាព ដើម្បីឈានទៅស្វែងតាមចាប់ខ្លួនជនដៃដដល់៕

មតិយោបល់