ព័ត៌មានជាតិ

កម្លាំងខណ្ឌជ្រោយចង្វារ ចុះបង្ក្រាបជាក់ស្តែងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៨នាក់

ភ្នំពេញ: នៅវេលាម៉ោង១៩និង៣០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្លាំងគ្រឿងញៀន និងអន្តរាគមន៍ខណ្ឌជ្រោយចង្វារ បានចុះបង្ក្រាបជាក់ស្តែងលើករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅទីតាំងវិហារឯករង្សី ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ (ស្រី០១នាក់) ក្នុងនោះ០១នាក់ ជាអ្នកចែកចាយ និង៧នាក់ទៀតជាអ្នកប្រើប្រាស់ ។

បានដកហូតវត្ថុតាង៖ ក្រាមពណ៌សថ្លា (សង្ស័យជាថ្នាំញៀន) ចំនួន៤កញ្ចប់តូច និងសម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់