តាកែវៈ បុរសវ័យចំណាស់ម្នាក់ បានប្រទះនឹងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បន្ទាប់ពីបានធ្វើដំណើរដោយម៉ូតូ ក៏កើតមានជម្ងឺលើសឈាម បណ្តាលឲ្យដូលម៉ូតូស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង៣៥នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ១គក១ ចន្លោះគីឡូម៉ែត្រលេខ៨-៩ ភូមិផ្សារជ្រៃ ឃុំអង្កាញ់ ស្រុកព្រៃក្បាស ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ ម៉ី ងួន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិសំចត ឃុំព្រៃក្បាស ស្រុកព្រៃក្បាស ខេត្តតាកែវ បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BL-5880។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យលើសាកសពតែម្តង រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់