ភ្នំពេញៈ ជនសង្ស័យវ័យក្មេងម្នាក់ក្នុងចំណោមបក្ខពួក ៤នាក់ មានវ័យក្មេងដូចគ្នាបានចោលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ តែមិនបានសម្រេចត្រូវម្ចាស់ទាន់ដេញធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា តែដេញឃាត់បាននៅតាមបណ្តោយផ្លូវសហព័ន្ធរូស្ស៊ី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យវ័យក្មេងខាងលើ ពុំបានស្គាល់ឈ្មោះនៅឡើយទេ វ័យប្រហែល ១៥ឆ្នាំ ជិះម៉ូតូឌ្រីមសង់ឆ្នាំ២០១៩ មិនមានស្លាកលេខ ចំណែកបក្ខពួក ៣នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បក្ខពួកជនសង្ស័យសរុបគ្នា ៤នាក់ជិះម៉ូតូ ៣គ្រឿង បានធ្វើសកម្មភាពប៉ិនប៉ងលួចទ្រព្យសម្បត្តិ តែត្រូវម្ចាស់ឃើញទាន់ស្រែកផ្អើលឆោឡោ និងនាំគ្នាដេញចាប់បានជនង្ស័យវ័យក្មេងបានម្នាក់។
ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង និងនាំជនសង្ស័យយកទៅសាកសួរបន្ត៕
មតិយោបល់