សៀមរាបៈ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រោយពីទទួលបានបណ្តឹងពីគ្រួសាររងគ្រោះ លោក ដា ចំរេីន អធិការនគរបាលក្រុងៀមរាប បានចាត់កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលមូលដ្ឋានបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់យកមកសួរនាំ ។
ជនសង្ស័យទី០១-ឈ្មោះ នី វណ្ណា ហៅប៉ោង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ កម្មករ មានស្រុកកំណើតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប បច្ចុប្បន្ននៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប(ជនដៃដល់) ។
ទី២-ឈ្មោះ ឆុន មករា ហៅខ្លី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត ទីលំនៅបច្ចុប្បន្ននៅ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប(ជនដៃដល់) ។
ទី៣-ឈ្មោះ សុខ ធីសែន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត ទីលំនៅបច្ចុប្បន្ននៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប( ជនដៃដល់)។
ទី៤- ឈ្មោះ ជុន តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានស្រុកកំណើត ទីលំនៅបច្ចុប្បន្ននៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប(អ្នកសមគំនិត) ។
ទី៥-ឈ្មោះ រ័ត្ន ស្រីរុំ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប(អ្នកសមគំនិត) ។ គួរបញ្ជាក់ផងដែរករណីខាងលេី បានកើតឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២២.០០នាទីយប់ នៅចំណុចមុខវត្តព្រះឥន្ទកោសីយ៍ ហៅវត្តលើ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។ ជនសង្ស័យឈ្មោះសុខ ធីសែន បានជិះម៉ូតូដឹកជនសង្ស័យឈ្មោះ នី វណ្ណា ហៅប៉ោង និងជនសង្ស័យឈ្មោះ ឆុន មករា ហៅខ្លី ថាមករកកាប់មនុស្ស ក្នុងពេលធ្វើដំណើរតាមផ្លូវ ជនសង្ស័យទាំងបីបានជួបនឹងជនសង្ស័យឈ្មោះ រ័ត្ន ស្រីរុំ រួមទាំងបី្ត(គេចខ្លួន) និងជនសង្ស័យ ឈ្មោះ ជុន តុលា និងបក្ខពួក(គេចខ្លួន) ហើយប្រាប់រឿងរ៉ាវដែលទៅរកកាប់គេ បន្ទាប់មកក្រុមជនសង្ស័យបានជិះម៉ូតូ ហើយក៏បានជួបមិត្តភ័ក្កិរបស់ជនសង្ស័យឈ្មោះ នី វណ្ណា ហៅប៉ោង(ដែលគេចខ្លួន) នៅម្តុំសួនបឹងកាឡូ ហើយក៏បបួលគ្នា រួចនាំគ្នាជិះរកជនរងគ្រោះឈ្មោះម៉ាន់ អុីនដាលីន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងវត្តព្រះឥន្ទកោសីយ៍ ហៅវត្តលើ ។ លុះក្រុមជនសង្ស័យជិះដល់ចំណុចកើតហេតុ ក៏ឃើញជនរងគ្រោះ និងមិត្តភក្តិកំពុងតែអង្គុយលេងលើសួនមុខវត្ត ជនសង្ស័យឈ្មោះ រ័ត្ន ស្រីរុំ និងប្តី ជនសង្ស័យឈ្មោះ ជុន តុលា និងបក្ខពួក បានឈប់ម៉ូតូចាំផ្លូវ រីឯជនសង្ស័យ ឈ្មោះនី វណ្ណា ហៅប៉ោង ជនសង្ស័យ ឈ្មោះ ឆុន មករា ហៅខ្លី និងជនសង្ស័យឈ្មោះសុខ ធីសែន រួមទាំងបក្ខពួករបស់ជនសង្ស័យឈ្មោះ នី វណ្ណា ហៅប៉ោង បានចុះដេញក្រុមជនរងគ្រោះ រីឯជនសង្ស័យឈ្មោះ នី វណ្ណា ហៅប៉ោង បានកាន់កាំបិតកាប់ទៅលើជនរងគ្រោះត្រូវដៃខាងឆ្វេង បណ្តាលឱ្យរយះហូរឈាម ហើយជនសង្ស័យឈ្មោះ ឈ្មោះ ឆុន មករា ហៅខ្លី និងជនសង្ស័យឈ្មោះសុខ ធីសែន បានវ៉ៃទៅលើជនរងគ្រោះបន្ថែមទៀត ។ ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនអស់ ។ លុះនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានទទួលបណ្តឹងពីឪពុកជនរងគ្រោះ និងចុះស្រាវជ្រាវកន្លែងកើតហេតុ កម្លាំងយើងក៏កំណត់បានមុខសញ្ញា ហើយនាំខ្លួនជនសង្ស័យខាងលើយកមកសួរនាំ ។ ក្រោយពីសួរនាំជនសង្ស័យឈ្មោះ នី វណ្ណា ហៅប៉ោង បានឆ្លើយសារភាពថាខ្លួនពិតជាបានយកកាំបិតកាប់ទៅជនរងគ្រោះពិតមែន។ជនសង្ស័យឈ្មោះ ឆុន មករា ហៅខ្លី និងជនសង្ស័យឈ្មោះ សុខ ធីសែន បានឆ្លើយសារភាពថាខ្លួនពិតជាបានចូលរួម និងវ៉ៃទៅលើជនរងគ្រោះពិតមែន ។ ហេីយជនសង្ស័យ ឈ្មោះ ជុន តុលា និងជនសង្ស័យ ឈ្មោះរ័ត្ន ស្រីរុំ បានឆ្លើយសារភាពថាខ្លួន រួមទាំងប្តី មិនបានធ្វើសកម្មភាពកាប់ឬវ៉ៃទៅលើជនរងគ្រោះទេ ដោយរូបខ្លួនជាមួយបក្ខពួកចាំមើលផ្លូវ ។
*វត្ថុតាងដកហូតបាន៖
-កាំបិតតាំងតោ ចំនួន ០១ដើម
-ម៉ូតូ ចំនួន ០១គ្រឿង ។
ជនសង្ស័យខាងលេី ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕
មតិយោបល់