ព្រះវិហារ : យោងតាមផេករបស់ អាជ្ញាធរមីន បានឲ្យដឹងថានៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ មានករណីផ្ទុះមីនតោន ដោយត្រាក់ទ័រភ្ជួរដីដាំដំឡូង នៅចំណុចអូរសឹងខាងកើត ភូមិកន្ទួត ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យម្ចាស់ត្រាកទ័រ ឈ្មោះហ៊ី សៀក ភេទ ប្រុស អាយុ៤២ឆ្នាំ បានរងរបួសធ្ងន់។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់ លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
មតិយោបល់