ព័ត៌មានជាតិ

ចាប់ឡានសាំយ៉ុង ដឹកឈើប្រណីតលោតឆ័ត្រ និងឃាត់ខ្លួនតៃកុងម្នាក់

ស្ទឹងត្រែង: រថយន្តសាំងយ៉ុងដឹកឈើប្រណីតលោតឆ័ត្រមួយគ្រឿង ត្រូវបានអាវុធហត្ថខេត្តចាប់បានព្រមទាំងឃាត់ខ្លួនតៃកុងម្នាក់កាលពីវេលាម៉ោង៨:០៥នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចទីតាំងត្រួតពិនិត្យ អាវុធជាតិផ្ទុះទល់មុខផ្ទះតា អាយ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ការចាប់រថយន្តសាំយ៉ុងដឹកឈើខាងលើនេះអាវុធហត្ថបានប្រាប់ថា រថយន្តនេះគឺជាមុខសញ្ញាដែលអាវុធហត្ថតាមប្រម៉ាញ់និងតាមស៊ើបអង្កេតជាច្រើនថ្ងៃមកហើយ ទើបតែថ្ងៃនេះ យប់នេះទើបអាវុធហត្ថអាចចាប់បាន។

រថយន្តខាងលើគឺជាប្រភេទរថយន្តសាំយ៉ុង ពណ៌ខៀវ ក្នុងរថយន្តមានផ្ទុកឈើប្រណីតពេញក្នុងរថយន្ត។ បច្ចុប្បន្ន តៃកុងរថយន្ត និងរថយន្តដឹកបទល្មើសខាងលើត្រូវបានអាវុធហត្ថអូសយកមករក្សាទុកក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរួចរាល់ហើយ រង់ចាំប្រគល់ជូនជំនាញនៅថ្ងៃទី១៥ ខែវិច្ឆិកា ព្រឹកស្អែកនេះ។

ចំពោះព័ត៌មានលំអិតនឹងមានផ្សាយជូននៅថ្ងៃស្អែក៕

photo_2016-11-14_21-52-12

photo_2016-11-14_21-52-15

មតិយោបល់