ព័ត៌មានជាតិ

រថយន្តដឹកស៊ីម៉ងត៍មួយគ្រឿង បើកបរសុខៗស្រាប់តែក្រឡាប់ផ្ងារជើង

ពោធិ៍សាត់: (ព័ត៌មានបឋម) នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តធុនធំដឹកស៊ីម៉ងត៍មួយគ្រឿង បើកបរសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើង ក្នុងហេតុការណ៍នេះគ្មានមនុស្សរងគ្រោះថ្នាក់នោះទេ ទីតាំងស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ ។ បន្ទាប់ពីកើតហេតុ ម្ចាស់បានស្ទួចយកទៅជួសជុលដោយខ្លួនឯង ។

សម្រាប់ព័ត៌មានលម្អិតPost News នឹងផ្សាយជូនបន្តទៀត ៕

មតិយោបល់