ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីឆាបឆេះខ្សែភ្លើង នៅលើបង្គោលយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ: នាវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ មានករណីឆាបឆេះខ្សែភ្លើង លើបង្គោលតាមដងផ្លូវយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យចុះអន្តរាមន៍ ត្រង់ចំណុចខាងមុខដេប៉ូតេលាតាមបណ្ដោយផ្លូវ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណ:ពេលដែលប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងកើតហេតុ បានបិទទ្វារចូលសំរាកតាមផ្ទះរៀងៗខ្លួនស្ងាត់បាត់អស់ ក៏ស្រាប់តែឃើញមានផ្សែងហុយចេញពីខ្សែភ្លើង ដែលនៅលើបង្គោលត្រង់ចំណុចកើតហេតុ ហើយក៏បានផ្ទុះបែកផ្កាភ្លើង រហូតលេចចេញជាអណ្ដាតភ្លើងឆាបឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងកើតហេតុចេញពីក្នុងផ្ទះ និងបាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ប្រមាណជាង ១០បំពង់តែមិនរលត់ ហើយប្រជាពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយធ្វើការអន្តរាគមន៍តែម្តង។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ករណីនេះ មិនបណ្ដាលឲ្យឆេះរាលដាលផ្ទះពលរដ្ឋក្បែរខាងឡើយ៕

មតិយោបល់