ព័ត៌មានជាតិ

ស្រ្តីម្នាក់ជិះម៉ូតូបុករថយន្តចតស្ងៀម រងរបួសធ្ងន់

កណ្ដាលៈ ស្រ្តីម្នាក់បានជិះម៉ូតូសង់កូរ៉េ ជ្រុលទៅបុករថយន្តដឹកទំនិញដែលកំពុងចតស្ងៀម បណ្ដាលឲ្យរងរបួសធ្ងន់ ដោយហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ តាមផ្លូវលេខ380 ស្ថិតក្នុងភូមិអញ្ចែង ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពពីមន្រ្តីនគរបាលចរាចរណ៍បានឲ្យដឹងថា រថយន្តបង្កម៉ាកប្រ៉ុធា ប្រភេទដឹកទំនិញ ពណ៌សខៀវ ស្លាកលេខភ្នំពេញ 2I-0185 អ្នកបើកបរឈ្មោះ មាឃ ណេត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវ៉ៃវ៉េត ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ វ៉េងលី ស្រីខួច ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រងរបួសធ្ងន់) បើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1B 5534។

បច្ចុប្បន្នជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ចំណែកអ្នកបើកបរ ត្រូវបានឃាត់ខ្លួននៅអធិការស្រុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់