ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច

ភ្នំពេញ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា ថ្ងៃ​សៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ២០២២ មានករណីអំពើលួច(ដែក) នៅចំណុចការដ្ឋានសំណង់ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ គុយ សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-ម៉ូតូ១គ្រឿងម៉ាកHONDA DREAM ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ ពាក់ផ្លាកលេខ កណ្តាល 1J.4403 ។
-រទេះដែកចំនួន១ ។
-ដែកគ្រោងសរសរចំនួន២ ប្រវែង ៣ម៉ែត្រ។
-ដែកកាយ៉េចំនួន ១០០កង។
-កំណាត់ដែកចំនួន ៣០កំណាត់។

នៅវេលាកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពលួចដែកដែលកម្មករទុក នៅក្បែររបងស័ង្កសីលើកដាក់លើរទេះដែកអូសចេញ បានប្រហែលពីរបីម៉ែត្រក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ជិះល្បាតឃើញចាប់ឃាត់ខ្លួនបានរួមទាំងវត្ថុតាងយកទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់