ព័ត៌មានជាតិ

រថយន្តម៉ាកJeepមួយគ្រឿង បើកលឿនជ្រុលបុកតូយូតាព្រូសពេញទំហឹង ប៉ើងទៅបុកផ្ទប់បង្គោលភ្លើង

ភ្នំពេញ: នៅវេលាម៉ោង០១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២២ បុរសម្នាក់បើករថយន្តម៉ាក Jeep មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលបុករថយន្តតូយូតាព្រូសពេញទំហឹង ប៉ើងទៅផ្ទប់បង្គោលភ្លើង ស្ថិតតាមបណ្ដោយផ្លូវ៧០ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកតូយូតាព្រូស ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AS-6331 បើកបរតាមបណ្ដោយផ្លូវ៧០ ទិសដៅពីកើតមកលិច ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុរសម្នាក់ បើករថយន្តម៉ាក Jeep ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BP-3616 បើកបរតាមបណ្ដោយផ្លូវ១៦៩ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ឆ្លងផ្លូវទៅបុករថយន្តតូយូតាព្រូសពេញទំហឹង បណ្តាលឲ្យប៉ើងទៅផ្ទប់បង្គោលភ្លើង រងការខូចខាត។ ណែករថយន្តបង្កវិញ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ក្នុងហេតុការណ៍នេះគ្មានមនុស្សរងគ្រោះថ្នាក់នោះទេ ។

បន្ទាប់ពីកើតហេតុភាគីទាំង២ សម្រួលគ្នាមិនត្រូវ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់