ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌ៧មករា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពីបទ លួច(ម៉ូតូ) កាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី២១ ខែកកដា ឆ្នាំ២០២១ នៅចំនុចក្នុងផ្ទះលេខ១៣Eo ផ្លូវ២១៣ ភូមិ៦ សង្កាត់វាវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ហេង ដារា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលើកអីវ៉ាន់នៅផ្សារដើមគរ ស្នាក់នៅមិនពិតប្រាកដ បានធ្វើតេស្ត កូវិតលទ្ធផល អវិជ្ជមាន (ពិនិត្យទឹនោមគ្មានសារធាតុញៀន) ។ ចំណែកឯជនរងគ្រោះឈ្មោះ ស្រី បុរី ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះលេខ ១៣Eo. ផ្លូវ ២១៣ភូមិ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នុំពេញ ។

វត្ថុតាងនិងសម្ភារ:ចាប់យកពីជនសង្ស័យរួមមាន: ១/ម៉ូតូ ១គ្រឿងម៉ាក គ្លីក ពណ៏ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខ កំពត 1K8469 ជាម៉ូតូរបស់ជនរងគ្រោះ (សមត្តកិច្ចយើង បានប្រគលឲ្យជនងគ្រោះវិញហើយ)+សម្ភារ:បាត់បង់ គ្មាន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាល ខណ្ឌ ៧មករា ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នុំពេញចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕

មតិយោបល់