ព័ត៌មានជាតិ

អាវុធហត្ថចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបាន ២នាក់ នៅស្រុកព្រៃនប់

ព្រះសីហនុ: នៅវេលាម៉ោង ៨និង៥នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ ប៉ុក ឃុន ភេទប្រុស អាយុ ១៨ឆ្នាំ។
២.ឈ្មោះ នុន ស្រីនុត ភេទស្រី អាយុ ១៥ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងមួយចំនួនមាន៖
ម្សៅសថ្លាចំនួន ០១កញ្ចប់ទម្ងន់៥,៧៥ក្រាម , ទូរស័ព្ទចំនួន ០១គ្រឿង និងលុយចំនួន ១០៩.០០០រៀល ដប់ម៉ឺនប្រាំបួនពាន់រៀល។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕

មតិយោបល់