ព័ត៌មានជាតិ

ម៉ូតូ PassApp បុកគ្នាជាមួយរ៉ឺម៉កទាំងព្រឹក បណ្ដាលឲ្យរងការខូចខាត និងមានមនុស្សរបួស នៅខណ្ឌដង្កោ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៦ និង៤០នាទីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅម្ដុំផ្លូវវត្តឬស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ PassApp និងរ៉ឺម៉ក បណ្ដាលឲ្យរងការខូចខាត និងមានមនុស្សរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ក្រោយកើតហេតុ ដោយសារភាគីទាំងសម្របសម្រួលមិនត្រូវគ្នា ទើបសមត្ថកិច្ច វាស់វែង រួចយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីដោះស្រាយតាមនិតីវិធី៕

មតិយោបល់