ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីលួចមានស្ថានទម្ងន់ទោស ឆក់យកទូរស័ព្ទមិនបានសម្រេច

ភ្នំពេញ: យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌកំបូល បានឲ្យដឹងថា នៅថៃ្ងទី០៩ ខែឧសភា ឆាំ្ន២០២២ កម្លាំងតាមផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទោក បានចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បង្ការបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះវេលាម៉ោងប្រហែល ១៥និង៣០នាទី កម្លាំងកំពុងល្បាត ឃាត់បានជនសង្ស័យចំនួន៤នាក់យកមកសួរនាំ ករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សា ឆក់យកទូរស័ព្ទមិនបានសម្រេច នៅចំណុចផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន០៤នាក់៖ ១-ឈ្មោះ គង់ ដារ៉ុង ហៅ ក្រិន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះគ្មានលេខ ភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (មានសារធាតុញៀន) ។ ២-ឈ្មោះ មិត្ត សានាង ហៅ ពៅ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះគ្មានលេខ ភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (មានសារធាតុញៀន) ។ ៣-ឈ្មោះ ឃី វណ្ណ: ហៅ កាច ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះគ្មានលេខ ភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដា (មានសារធាតុញៀន) ។ ៤-ឈ្មោះ ង៉ោល ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះគ្មានលេខ ភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (គ្មានសារធាតុញៀន) ។

វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី ០៥ ឡើងតែម០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1A-7550 និងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GT-2925 ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់