កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២០ និង ១០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ម៉ូតូសណ្ដោងរ៉ឺម៉ក និង ម៉ូតូ បណ្ដាលឲ្យរងរបួសបាក់ស្មងជើងខាងឆ្វេងប្រុស០១នាក់ និងខូតខាត ម៉ូតូសណ្ដោងរ៉ឺម៉កស្រាល ០១ គ្រឿង និងម៉ូតូស្រាល ០១គ្រឿង ត្រង់ចំណុចខាងមុខរោងចក្រតុក្កតា លើផ្លូវជាតិ២១ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
អ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ក ០១នាក់ ឈ្មោះប៉ុក ពៅ ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង ។
កម្រិតជាតិអាកុល 0.00 mg/l (គ្មាន) ។
មុនពេលកើតហេតុមានម៉ូតូសណ្ដោងរ៉ឺម៉កម៉ាក Citi plus ពណ៌ខៀវ ពាក់ផ្លាកលេខព្រៃវែង1Y-6606 (មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ) អ្នកបើកបរឈ្មោះប៉ុក ពៅ ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង (ឃាត់ខ្លួន) ម៉ូតរ៉ឺម៉កបើកឆ្លងផ្លូវមានទិស ដៅពីលិច ទៅ កើត ក៏បានបុកជាមួយម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1IR-8317(ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះយន សុភត្រ្តា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល(រងរបួសបាក់ស្មងជើងខាងឆ្វេង ត្រូវបានរថយន្តរបស់មន្ទីរពេទ្យម្លិះដង្កោដឹកយកទៅសង្រ្គោះ) ម៉ូតូបើកបរមានទិសដៅពីជើង ទៅ ត្បូង ។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់