ព័ត៌មានជាតិ

មុខសញ្ញាជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកាបូបលុយ និងទូរស័ព្ទដៃ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ: នៅយប់ថៃ្ងទី១១ ខែឧសភា ឆាំ្ន២០២២ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជ័យជម្នះ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ករណីអំពើលួច កាបូបលុយ ទូរស័ព្ទដៃម៉ាក OPPO នៅចំណុចមុនមន្ទីរពេទ្យគន្ធាបុប្ផា២ ផ្លូវលេខ២៤០ ភូមិ០១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អត្តសញ្ញាជនសង្ស័យឈ្មោះ ម៉ៅ ភារិន ហៅ ញ៉ាញ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន) ។

វត្ថុតាងចាប់យក៖ -លុយខ្មែរចំនួន៣៤០០០០រៀល ។ -ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខ្មៅ ស៊ីមលេខ 016 674601
។ -អត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែររបស់ជងរងគ្រោះចំនួន០១សន្លឹក ។ -បណ្ណ័បើកបរ, បណ្ណ័ចាក់វ៉ាកសាំង, កាបូបដៃចំនួន០១ ។ (សម្ភារ:ខាងលើបានប្រគល់ឲ្យជនរងគ្រោះវិញ) ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ កំពុងកសាង សំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់