ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចម៉ូតូត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីលួចម៉ូតូ។

វត្ថុតាំងដកហូតរួម៖ម៉ូតូម៉ាកហុងដាសេ១២៥,ម៉ូតូកង់បីចំនួន០១គ្រឿង,កន្ត្រៃកាត់ដែកចំនួន០២និងសម្ភារ:មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់