ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាមេរ៉ាសុវត្តិភាព នៅក្រុងតាខ្មៅ

កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងាថ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៣និង៤០នាទីករណីអំពេីលួច(កាមេរ៉ាសុវត្តិភាព)នៅចំណុចផ្ទះជនរងគ្រោះ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ នុត សុវត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ មុខរបរលក់ដូរ។
ជនសង្ស័យឈ្មោះ ម៉ាត់ ហ្វីយ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាមស្នាក់នៅមាត់ទន្លេភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
ជនសង្ស័យមាន សារធាតុញៀន(+)
វត្ថុតាងចាប់យក៖កាមេរ៉ាសុវត្តិភាពចំនួន១ម៉ាក HIK VISION ពណ៌ ស (របស់ជនរងគ្រោះ)។

នៅវេលាកេីតហេតុខាងលេី ជនសង្ស័យឈ្មោះម៉ាត់ ហ្វីយ៉ាភេទប្រុស អាយុ២៣ឆ្នាំ បានធ្វេីសកម្មភាពលួចកាច់យកកាមេរ៉ាសុវត្តិភាពរបសជនរងគ្រោះឈ្មោះនុត សុវត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ រួចក៏គេចខ្លួនបាត់។ក្រោយមកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ អោយជួយស្រាវជ្រាវ។បានមួយសន្ទុះក្រោយមកជនសង្ស័យខាងលើបានមកម្តងទៀតបំរ៉ុងនិងកាច់កាមេរ៉ាសុវត្តិភាពរបស់ជនរងគ្រោះយក០១ទៀត តែត្រូវបានកំលាំងប៉ុស្តិ៍តាខ្មៅទៅទាន់ក៏ដេញចាប់ តែចាប់មិនបាន ត្រូវបានជនសង្ស័យរត់គេចខ្លួនបាត់។លុះរហូតម៉ោង១៥និង១៥នាទី ថ្ងៃខែដដែល កំលាំងប៉ុស្តិ៍តាខ្មៅក៏ឃាត់ខ្លួនជនសង្ស័យបានកំពង់តែដេកនៅលើទូ នៅមាត់ទន្លេភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រួមទាំងវត្ថុតាងយក មកសួរនាំនៅប៉ុស្ដី៍ តាខ្មៅរួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 

 

 

មតិយោបល់