កណ្ដាលៈ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មានករណីឆក់ចរន្តអគ្គិសនីបណ្ដាលឲ្យស្លាប់ (ឆក់ត្រី) នៅចំណុចអូរដីចំការរបស់ឈ្មោះ ម៉េង ស្ថិតនៅភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល ។
ជនរងគ្រោះ (ស្លាប់) ឈ្មោះ ទូច សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរឆក់ត្រី មានទីលំនៅភូមិទួលសូភី ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យក ៖
១/អាំងវែកទរ័កែឆ្នៃចំនួន០១គ្រឿង
២/អាគុយចំនួន០១គ្រឿង
៣/ដងឆក់ចំនួន០២ដើម។
នៅថ្ងៃកេីតហេតុ តាមការបំភ្លឺរបស់ឈ្មោះ នុន សាមើ ដែលត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះតែងតែទៅឆក់ត្រីជាប្រចាំ លុះនៅថ្ងៃខែឆ្នាំកើតហេតុ ខណ:ពេលដែលខ្លួនកំពុងតែនៅផ្ទះ ស្រាប់តែមានឈ្មោះ មឿន ម៉េតភេទប្រុស អាយុ៤១ឆ្នាំ បានមកប្រាប់ខ្លួនថា ជនរងគ្រោះបានឆក់ត្រីហើយឆក់ខ្លួនឯងស្លាប់បាត់ហើយ។
ភ្លាមនោះខ្លួនបាននាំគ្នាទៅមើល ក៏បានឃើញជនរងគ្រោះបានដេកស្លាប់ក្រោមដើមរាំងបាត់ទៅហើយ ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចផ្នែកពិនិត្យ និង វិភាគកន្លែងកើតហេតុស្រុក សហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍គ្រូពេទ្យមណ្ឌលសុខភាពឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និង ក្រុមគ្រួសារសពបានធ្វើការពិនិត្យសាកសពឃើញថា:
–មានស្នាមខ្លោច ចង្អុលដៃខាងស្ដាំប្រវែង១សង់ទីម៉ែត្រ
–ស្នាមខ្លោចលើមៃដៃខាងស្តាំប្រវែង១សង់ទីម៉ែត្រ។
–ស្នាមខ្លោចស្មាខាងឆ្វេងចំហៀងខាងឆ្វេងប្រវែង៥សង់ទីម៉ែត្រ។
ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគិសនី(ស្លាប់ដោយខ្លួនឯង)ពិតមែន។
បច្ចុប្បន្ន សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់