ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១នាក់បន្ទាប់ពីយកកាំបិតប៉័ងតោកាប់ភាគីម្ខាងទៀតបណ្តាលឲ្យរងរបួស

ភ្នំពេញ: នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៤និង០៧នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សាហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ពីបទ៖ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស( យកកាំបិតបុ័ងតោកាប់បណ្ដាលឲ្យរងរបួសស្រាល) នៅចំណុចមុខផ្ទះលេខ៣៦ផ្លូវ៣៩០ភូមិ ៤សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ប៊ុន សារ៉ាយហៅអាតឿ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៦អា ផ្លូវ៣៨៦ សង្កាត់បឹងកេងកងទី៣ មុខរបរ: មិនពិតប្រាកដ (មានសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ ប៉ូ សាវត្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំ នៅ ផ្ទះលេខ៣៦ ផ្លូវ៣៩០ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ: បុគ្គលិក(រោងពុម្ព)។

វត្ថុតាងចាប់យក
-កាំបិតបុ័ងតោដងឈើមានប្រវែងប្រហែល0.33សង់ទីម៉ែត្រ

ដំណើររឿងហេតុ៖ នៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២ វេលាម៉ោង១៦និង០៧នាទី ជនសង្ស័យបានខាងលើបានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសចំដងខ្លួនខាងក្រោមក្លៀកផ្នែកខាងស្ដាំ(រងរបួលស្រាល)នៅចំណុចនៅចំណុចមុខផ្ទះលេខ៣៦ផ្លូវ៣៩០ភូមិ ៤សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង បន្ទាប់មកសមត្ថកិច្ចល្បាតទៅដល់ ក៏ធ្វើការអន្ដរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកប៉ុសិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣តែម្ដង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕

 

មតិយោបល់