ព័ត៌មានជាតិ

ករណីជិះម៉ូតូធ្លាក់ផ្លូវទៅបុកដើមឈើ បណ្តាលឲ្យស្លាប់២នាក់ និងរងរបួសធ្ងន់ម្នាក់

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ០៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៩ និង៣០នាទី នៅផ្លូវក្រាលកៅស៊ូលេខ៤៦ ត្រង់ចំណុចភូមិថ្មី ឃុំ ចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីជិះម៉ូតូធ្លាក់ផ្លូវទៅបុកដើមឈើ បណ្តាលឲ្យស្លាប់២នាក់ និងរងរបួសធ្ងន់១នាក់ ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2016 ពាក់ស្លាកលេខកំពង់ស្ពឺ 1D-9311 ជិះគ្នាបីនាក់ បើកបរដោយឈ្មោះ ខន សុវិបុល ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិរលាំងសង្កែរ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ អ្នកជិះពីក្រោយពីនាក់៖

ទី១–ឈ្មោះ ផន លីសីហា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ទី២–ឈ្មោះ សៀវ សុខជា ភេទប្រុស អាយុ15ឆ្នាំ រស់នៅភូមិរលាំងសង្កែ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅលិច បើកបរក្នុងល្បឿលឿន មកដល់ចំណុចខាងលើ បានជ្រុលធ្លាក់ផ្លូវម្ខាងទៅបុកដើមឈើ បណ្តាលឲ្យឈ្មោះ ខន សុខវិបុល និងឈ្មោះ ផន លីសីហា ស្លាប់នៅពេលដឹកមកដល់មន្ទីរពេទ្យផ្សារតាឡាត់ និងឈ្មោះ សៀវ សុខជា រងរបួសធ្ងន់ ។

ចំពោះសពទាំងពីរនាក់ខាងលើ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី និងវត្ថុតាងក៏បានប្រគល់ជូនក្រុមគ្រួសារសពវិញផងដែរ ៕

មតិយោបល់