ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ២ ក្រុងតាខ្មៅ…

កណ្ដាល:យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថា ថ្ងៃសៅរ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០២នឹង៣០នាទី នៅចំណុចតាមផ្លូវជាតិលេខ២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ០១នាក់៖
-ឈ្មោះ សុខ អូន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
(មានរបួសស្នាមដៃ និងជើង)
ជនសង្ស័យ០៧នាក់ ឃាត់ខ្លួន០២នាក់៖
១-ឈ្មោះ ស៊ន មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
២-ឈ្មោះ ឡូង មេសា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖
១-ម៉ូតូមួយគ្រឿងម៉ាក Honda c125 សេរី២០១៥(របស់ជនសង្ស័យ) ។
២-ម៉ូតូ០១គ្រឿងម៉ាក Honda scoopyពណ៏ក្រហម ស្លាកលេខ ភ្នំពេញ១IM៦៥២៤(របស់ជនរងគ្រោះ)។
សភាពនៃរឿងហេតុ
កាលពីវេលាកើតហេតុខាងលើ តាមការរៀបរាប់របស់ជនរងគ្រោះបានប្រាប់ថា៖ នៅពេលគាត់កំពុងជិះម៉ូតូតាមផ្លូវជាតិលេខ២ ហួសផ្លូវកោង ក៏ស្រាប់តែមានម៉ូតូសង់២គ្រឿងនិងម៉ូតូនិច១គ្រឿង បានជិះមកបុកម៉ូតូគាត់ និងធាក់ម៉ូតូបណ្តាលឲ្យដួល ហើយបានដោះមួកការពារយកមកវាយគាត់ រួចដណ្តើមយកម៉ូតូគាត់ ពេលនោះគាត់បានប្រតាយប្រតប់ដណ្តើមម៉ូតូពីក្រុមជនសង្ស័យយកមកវិញ ហើយស្រែកថាចោរៗ ធ្វើឲ្យក្រុមជនសង្ស័យភ័យនាំគ្នាបើកម៉ូតូរត់គេចខ្លួន ពេលនោះក៏ជួបកម្លាំងល្បាតរបស់ប៉ុស្តិ៍តាក្តុលចេញមកជួយអត្តរាគមន៍ដេញចាប់ឃាត់ខ្លួនបានជនសង្ស័យ២នាក់និងវត្ថុតាងបញ្ជូនមកអធិការដ្ឋានចាត់ការតាមនិតិវិធីតែម្តង។
តាមការសាកសួរក្រុមជនសង្ស័យបានឆ្លើយសារភាពថា៖ ក្រុមគាត់ពិតជាបាននាំគ្នាធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូជនរងគ្រោះខាងលើ ប្រាកដមែន តែនៅក្រុងតាខ្មៅទើបប្រព្រឹត្តលើកទី១នេះទេ ចំនែកនៅភូមិសាស្រ្តក្រុងភ្នំពេញ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ក្រុមគាត់ធ្លាប់ធ្វើសកម្មភាពជាច្រើនដងមកហើយ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាម
នីតិវិធី។

មតិយោបល់