ព័ត៌មានជាតិ

សង្ស័យប្រើសារធាតុញៀនលើសកម្រិត បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ កាន់កាំបិតផ្គាក់ឡើងកាប់ដំបូលផ្ទះពលរដ្ឋ

ភ្នំពេញ: នាវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ មានករណីបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ សង្ស័យប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត កាន់កាំបិតផ្គាក់មួយឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ បានធ្វើសកម្មភាពកាប់ដំបូលផ្ទះ ពលរដ្ឋនិងខ្សែភ្លើង បង្កការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មានករណីជនសង្ស័យម្នាក់​ មិនស្គាល់អត្តសញ្ញាណ សង្ស័យប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត បានកាន់កាំបិតផ្គាក់មួយ ឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ បានធ្វើសកម្មភាពកាប់ដំបូលផ្ទះពលរដ្ឋនិងកាប់ខ្សែភ្លើង ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកើត ឡើង ដល់បងប្អូនប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅអន្តរាគមន៍ ។ ប៉ុន្តែករណីខាងលើនេះសមត្ថកិច្ចមិនទាន់ ចាប់បានជនសង្ស័យនូវឡើយ ។

ជនសង្ស័យខាងលើ កំពុងតែនៅលើដំបូលផ្ទះប្រជាពលរដ្ឋនូវឡើយ ។ ជននេះមិនព្រមចុះនោះទេ ទោះបីសមត្ថកិច្ចលួងលោមយ៉ាងណាក៏ដោយ ក៏មិនព្រមចុះនោះដែរ ។ ដោយសមត្ថកិច្ចនៅក្នុងមូលដ្ឋានមិនមានលទ្ធិភាពគ្រប់គ្រាន់ បានពឹងទៅកម្លាំងសមត្ថកិច្ចជំនាញចុះមកអន្តរាគមន៍ ដើម្បីចាប់ជនសង្ស័យខាងលើនោះ ៕

មតិយោបល់