ព័ត៌មានជាតិ

ទឹកចិត្តម្តាយ កាន់រូបថត ២សន្លឹក ដើររកកូនស្រីអាយុ ១៨ឆ្នាំ ដែលបាត់ខ្លួន

ភ្នំពេញៈ (ព័ត៌មានបឋម) សូមជួយស៊ែរបន្តផង អាណិតម្តាយណាស់កាន់រូបថត២សន្លឹកដើររកកូនស្រី ដែលមានឈ្មោះ ធល ដាលីន ភេទស្រី អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានបាត់កាលពីទី១៦ ខែឧសភា រហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ មិនទាន់ឃើញមកវិញទេ។

ប្រសិនបើប្អូនស្រីបានឃើញការផ្សាយព័ត៌មាន ឫលឺដំណឹងនេះហើយ
សូមទំនាក់ទំនងទៅរកម្ដាយវិញផង តាមរយៈលេខទូរសព្ទ៖ 096 36 13 390៕

មតិយោបល់