ព័ត៌មានជាតិ

បូមទឹកស្រះដាក់ស្រូវ ស្រាប់តែប្រទះឃើញកាំភ្លើងអាកាស្វាយ១ដើម បង្កឲ្យមានការភ្ញាក់ផ្អើល

ពោធិ៍សាត់: កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ប្រជាពលរដ្ឋមានប្រជាពលរដ្ឋម្នាក់ ឈ្មោះមន អិនភេទប្រុសអាយុ៦៤ឆ្នាំរស់ នៅភូមិចម្ការតាប៉ូ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់បានទៅ បូមទឹកស្រះដាក់ស្រូវនៅឯ វាលស្រែខាងក្រោយផ្ទះ។

ខណ:ដែលទឹកស្រះរីងអស់ ស្រាប់តែប្រទះឃើញកាំភ្លើងអាកាស្វាយ១ដើម ម៉ាកឆេកូគុណភាព៥០សិបភាគរយ ហើយក៏ប្រញាប់ប្រញាល់ យកមកប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រែស្តុករក្សាទុក៕

មតិយោបល់