ព័ត៌មានជាតិ

រថយន្តបើកឆ្លងផ្លូវបុកម៉ូតូ បណ្ដាលឲ្យស្រ្តីអាជីវករម្នាក់ រងរបួសធ្ងន់

កំពង់ធំ: នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣៧នាទី លើកំណាត់ផ្លូវខេត្តចំណុចគល់ស្ពានស្ទឹងសែនខាងជើង ភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ។

រថយន្តម៉ាក Highland ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2AX-8920 បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច ហើយបត់ឆ្វេងដោយឈ្មោះ ទោ គា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើករថយន្តឈ្នួល រស់នៅភូមិអន្លង់លោក ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1Q-5736 បើកបរផ្លូវត្រង់ពីត្បូងទៅជើងដោយឈ្មោះ អឿន ស្រី ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរអាជីវករ នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របួសធ្ងន់មិនពាក់មួកសុវត្ថិភាព។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបររថយន្ដ បើកបរឆ្លងកាត់ផ្លូវបត់ឆ្វេងខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទៅបុកម៉ូតូកំពុងចរាចរលើផ្លូវ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងមករក្សាទុក និងនាំខ្លួនអ្នកបើកបរទៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន​ ដើម្បីសួរបំភ្លឺ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់