ព័ត៌មានជាតិ

រថយន្តលាយបេតុងបើកបុកទាក់ក្លោងទ្វារវត្តបណ្តាលបាក់ ពេលសមត្ថកិច្ចឃាត់បែជាមេការបញ្ជាឲ្យតៃកុងបើកចេញបម្រុងបុកសមត្ថកិច្ច​តែសំណាង

ភ្នំពេញ: ខ្លោងទ្វារវត្តត្រពាំងឈូក ដែលមានទីតាំងស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។បានបាក់ដួលរាបដល់ដីទាំងស្រុង ដោយសារតែរថយន្តលាយបេតុង១គ្រឿងបើកទាក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង០០នាទីល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

មិនតែប៉ុណ្ណោះ ក្រោយពេលកើតហេតុមេការរបស់ក្រុមហ៊ុនរថយន្តបង្កនេះ បានបញ្ជាឲ្យតៃកុងបើករថយន្តចេញទាំងពុំទាន់ដោះស្រាយនៅឡើយ ថែមទាំងដេញបុកនគរបាលដែលចុះទៅឃាត់ស្ទើរតែមានគ្រោះថ្នាក់ថែមទៀតផង។

ប៉ុន្តែទីបំផុតនគរបាលបានដេញតាមឃាត់រថយន្តនោះបានវិញ ខណ:បើករត់ចេញបានចម្ងាយប្រមាណជាង៥០ម៉ែត្រ ព្រមទាំងឃាត់ខ្លួនមេការ៣នាក់នាំទៅសាកសួរ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កខាងលើម៉ាកFUSO ពណ៍ស ពាក់ស្លាកលេខភ្នំពេញ5A-2216 បើកបរដោយបុរសម្នាក់ ចំណែកមេការ៣នាក់ ដែលនគរបាលឃាត់ខ្លួនទៅសួរនាំនោះមិនត្រូវបានស្គាល់ឈ្មោះឡើយ។

នៅមុនពេលកើតហេតុ រថយន្តនេះបានបើកធ្វើដំណើរចេញពីមហាវិថីឈ្នះឈ្នះចូលតាមខ្លោងទ្វារខាងលិចប៉ុន្តែអត់បញ្ហាទេ ដោយសារតែខ្លោងទ្វារនោះមានកម្ពស់ខ្ពស់ ។លុះពេលទៅដល់ខ្លោងទ្វារខាងកើតដែលមានកម្ពស់ទាប ក៏ត្រូវបានសុីទែនផ្ទុកបេតុងទាក់ខ្លោងទ្វារនោះបណ្ដាលឲ្យបាក់ដួលសង្កត់តែម្តង។

ប្រភពដដែលបានបន្តថា ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមបានចុះទៅឃាត់ដើម្បីឲ្យដោះស្រាយគ្នាជាមួយព្រះសង្ឃសិន ស្រាប់តែមេការក្រុមហ៊ុន៣នាក់
បញ្ជាឲ្យអ្នកបើកបររថយន្តបើករថយន្តបង្កនេះចេញ។ព្រមទាំងដេញបុកទាំងនគរបាលថែមទៀត ប៉ុន្តែនគរបាលលោតចេញទាន់ទើបគ្មានគ្រោះថ្នាក់។បន្ទាប់មកនគរបាលបានដេញតាមឃាត់បាន
ចំណែកបុរស៣នាក់ដែលជាមេការនោះត្រូវនគរបាលឃាត់ខ្លួននាំទៅធ្វើការសារសួរ៕

 

មតិយោបល់