ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តដឹកទំនិញធុនធំ១គ្រឿងជ្រុលចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន។
ហេតុការណ៍កើតឡើងនៅវេលាម៉ោងជិត២រសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សមត្ថកិច្ចឲ្យដឹងជាបឋមថា រថយន្តនេះបើកចុះពីផ្លូវទួលចំណោតវត្តពោធិមានជ័យ រួចជ្រុលចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋនៅក្បែរផ្លូវ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីមនុស្សរងគ្រោះថ្នាក់ទេ ហើយក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកសាកសួរ៕
មតិយោបល់