ព័ត៌មានជាតិ

Update៖ ករណីភ្លៀងនិងខ្យល់កន្ត្រាក់ រលំផ្ទាំងប៉ាន់ណូ សង្កត់លើរថយន្ត បណ្តាលឲ្យខូចខាត

កំពត: នៅវេលាម៉ោង០៦និង១០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មានករណីភ្លៀងនិងខ្យល់កន្ត្រាក់មួយមេធំ បណ្ដាលឱ្យរលំប៉ាន់ណូធំ (សញ្ញាបង្ហាញផ្លូវ) លើផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ។

ករណីខាងលើនេះបណ្ដាលឱ្យខូចខាត៖១.រថយន្តម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH.6693 ម្ចាស់រថយន្តឈ្មោះ ហម មុន្នីរត្ត័ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ (ខូចខាតមួយកំណាត់មុខ)។ ២.ខូចខាតតូបកាត់សក់ មួយកំណាត់មុខ ម្ចាស់តូបឈ្មោះ ផែង ង៉ុយ ភេទប្រុស អាយុ៤៤ឆ្នាំ រស់ នៅភូមិ-ឃុំកើតហេតុខាងលើ ។

បច្ចុប្បន្នករណីនេះខាងមន្ទីរសាធារណការ កំពុងផ្សារកាត់យកចេញ ៕

មតិយោបល់