ព័ត៌មានជាតិ

ករណីហិង្សាដោយចេតនាទៅវិញទៅមក ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំង ២ក្រុម

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនាទៅវិញទៅមក នៅចំណុចផ្លូវបេតុភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យចំនួន២ក្រុម៖
ក្រុមទី១មានគ្នា៣នាក់៖
១-ឈ្មោះ ជា វ៉ាន់នាថ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្តៅឯម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មុខរបរបើកបររថយន្តដឹកដី(ឃាត់ខ្លួន)។
២-ឈ្មោះ ខន សុខខឿន ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើកបររថយន្តដឹកដី រងរបួសលើថ្ងាស ជើង និងថ្ពាល់ស្តាំ(ឃាត់ខ្លួន)។
៣-ឈ្មោះ ពុធ ចេក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរទៅលំនៅភូមិ២ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ ខេត្តកំពង់ចាម មុខរបរបើកបររថយន្តដឹកដី រងរបួសរលាត់កែងដៃស្តាំ និងមាត់ខាងឆ្វេង(ឃាត់ខ្លួន)។

ក្រុម​ទី២មានគ្នា៧នាក់៖
១-ឈ្មោះ មីន ស៊ាបងី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទី១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម មុខរបរយោធា(ឃាត់ខ្លួន)។
២-ឈ្មោះ ចន ឃ្នី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិបាក់ត្រាច ឃុំខ្ទុមក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរកម្មករសំណង់(ឃាត់ខ្លួន)។
៣-ឈ្មោះ មីន បូរី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទី១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម មុខរបរយោធា រងរបួសបួសក្បាលខាងក្រោយ(ឃាត់ខ្លួន)។
៤-ឈ្មោះ​ ធីម ធា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិបាក់ត្រាច ឃុំខ្ទុមក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,មុខរបរកម្មករសំណង់(ឃាត់ខ្លួន)។
៥-ឈ្មោះ ប៉ក់ រឹម ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិបាក់ត្រាច ឃុំខ្ទុមក្រាំង ស្រុកសំរោងទ ខេត្តកំពង់ស្ពឺ មុខរបរកម្មករសំណង់(ឃាត់ខ្លួន)។
៦-ឈ្មោះ សុខ នឿន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិបាក់ត្រាច ឃុំខ្ទុមក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរកម្មករសំណង់(ឃាត់ខ្លួន)។
៧-ឈ្មោះ ផន ដារ័ត្ន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរទីលំនៅ ភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរកម្មករសំណង់ រងរបួសថ្ងាសនិងត្រគៀតឆ្វេង(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
១-ម៉ូតូចំនួន ៣គ្រឿង(1-ម៉ាកHONDA DREAMពណ៌ខ្មៅសេរី២០២០ផ្លាកលេខភ្នំពេញ1HZ.0977។
2-ម៉ាក HONDA DREAM ពណ៌ខ្មៅស៊េរី២០១៥ ស្លាកលេខសៀមរាប1S.1034 ។
3-ម៉ាកHONDA MAGNA250ពណ៌ទឹកប្រាក់ផ្លាកលេខភ្នំពេញ1FH.0252 ។
២-ស្បែកជើងផ្ទាត់ចំនួន៤គូ ។
៣-ខ្សែក្រវ៉ាត់ចំនួន២(អត់ក្បាល១)។
៤-មួកក្រណាត់ចំនួន២ ។
៥-ធាងដូងចំនួន១ ។
៦-ដំបងឫស្សី១ ។
៧-កំណាត់ឈើស្មាច់១។
៨-ឥដ្ឋប្រហោង២ដុំ ។
៩-ដុំថ្មបេតុងចំនួន១ដុំ ។
១០-ឥដ្ឋការ៉ូឡា១ដុំ ។
១១-ថ្មជើងឆ័ត្រ១។
១២-កម្ទេចថ្ម៦ដុំ។

នៅវេលាកើតហេតុខាងលើ ពេលដែលជនសង្ស័យក្រុមទី១ ជិះម៉ូតូចេញពីកន្លែងហូបបាយបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញក៏បានជួប និងជនសង្ស័យក្រុមទី២ នៅតាមផ្លូវហើយមានទំនាស់ពាក្យសំដីជេរគ្នា ពេលនោះជនសង្ស័យក្រុមទី១ បានជិះម៉ូតូចេញទៅស្រាប់តែជនសង្ស័យក្រុមទីពីរ ដេញតាមរហូតដល់កន្លែងកើតហេតុខាងលើ ក៏មានការវាយតប់គ្នាទៅវិញទៅមកដោយដុំថ្ម ធាងដូង ដំបង និងខ្សែក្រវ៉ាត់បណ្តាលឲ្យរងរបួសភាគីទាំងសងខាង ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើឃាត់ខ្លួនក្រុមជនសង្ស័យទាំងពីរក្រុម រួមទាំងវត្ថុតាងបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់