រតនគិរីៈ យោងតាមផេក នគរបាលប្រឆាំងគ្រឿងញៀន ខេត្តរតនគិរី បានឲ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបាន០២មុខសញ្ញា នៅចំណុចខាងកើតព្រលានយន្តហោះ ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក្រោមការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ហោ បូឡែន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើ មានទីលំនៅបច្ចុប្បន្ន នៅផ្ទះជួលភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ ២.ឈ្មោះ នាង សារ៉ាន់ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកាត់ដេរ មានទីលំនៅបច្ចុប្បន្ន នៅផ្ទះជួលភូមិជ័យជនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
វត្ថុតាងចាប់យករួមមាន៖ ១.មេតំហ្វេតាមីន ចំនួន១៣ថង់ ទម្ងន់៥.៦១ ក្រាម ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់និងរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ ៕




មតិយោបល់