ព័ត៌មានជាតិ

កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចោរកម្មលួចរថយន្ត

ភ្នំពេញ: យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦ និង០០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចោរកម្ម លួចរថយន្ត នៅចំណុចមុខកន្លែងផ្ញើ ឡានម៉ូតូ T3 ផ្លូវ154 ភូមិ5 សង្កាត់ ជ័យជម្នះ ។

ជនសង្ស័យឈ្មោះ អ៊ឹម រតនា ហៅឡែន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។

វត្ថុតាងដកហូត៖ ១.ម៉ាក Toyota VIOS ពណ៌ទឹកប្រាក់ លេខម៉ាស៊ីន INR5177853 លេខតួ F3501034432 ស្លាកលេខភ្នំពេញ 2AS-0194 ផលិតឆ្នាំ2018 ។

ក្រោយពីបានសាកសួររួច ជនសង្ស័យបានសារភាពថា ខ្លួនលួចរថយន្តស្ថិតនៅចំណុចសណ្ឋានគារ APPLE បុរី ញូថោន ផ្លូវសហពន្ធ័រុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ភ្លាមនោះកម្លាំងជំនាញរបស់អធិការដ្ឋានខណ្ឌដូនពេញ បានទាក់ទង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ អធិការដ្ឋាន បាន ប្រគល់ជនសង្ស័យរួមនឹងវត្ថុតាង ឲ្យអធិការដ្ឋាននរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

មតិយោបល់