បាត់ដំបងៈ កាលពីថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៣និង១៣នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាយោបល់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងលោក ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនិងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោក ឈឿង គឹមសុង នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីរំលោភលើទំនុកចិត្ត(បញ្ចាំម៉ូតូ)០១ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន០២នាក់គឺឈ្មោះប៉េសីហា (ហៅខ្វាក់) ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាតរតនៈ ក្រុងនិងខេត្តបាត់ដំបង (អ្នកយកម៉ូតូទៅបញ្ចាំ)និងឈ្មោះ អ៊ូច សារ៉ន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិសំរោងក្នុងឃុំសំរោងក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង(អ្នកទទួលម៉ូតូបញ្ចាំ)។
-ដកហូតវត្ថុតាង៖
-ម៉ូតូម៉ាកហុងដាឌ្រីមចំនួន០៦គ្រឿងនិងម៉ូតូម៉ាកហុងដាស្កុបពីចំនួន០៣គ្រឿង។
សូមជម្រាបជូនថាកាលពី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ៣និង៣០នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង ជនសង្ស័យឈ្មោះ ប៉េ សីហា បានខ្ចីម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១០ពាក់ស្លាកលេខបន្ទាយមានជ័យ1C-6938ពីជនរងគ្រោះឈ្មោះខៀវសុថាភេទប្រុសអាយុ៤៤ឆ្នាំមានទីលំនៅភូមិសូភី២សង្កាត់រតនៈក្រុងនិងខេត្តបាត់ដំបងទៅញ៉ាំអីតែពេលខ្ចីម៉ូតូបានហេីយក៏យកទៅបញ្ចាំនឹងឈ្មោះអ៊ូចសារ៉នដោយគ្មានឯកសារអ្វីទាំងអស់។
ដោយឃើញសកម្មភាពរបស់ជនសង័្សយបែបនេះជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេតសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង័្សយរួចនាំទៅដល់កន្លែងទទួលបញ្ចាំឃាត់ខ្លួនម្ចាស់ទីតាំងនិងដកហូតម៉ូតូរបស់ជនរងគ្រោះរួមនឹងម៉ូតូពាក់ព័ន្ធផ្សេងទៀតសរុបចំនួន០៩គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចការិយាល័យជំនាញកំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់រីឯម៉ូតូជនងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕
មតិយោបល់