ខ្លាដំបងដ៏ធំមួយក្បាលបានយកបុរសម្នាក់ធ្វើជាមិត្តដ៏ស្និទ្ធស្នាលបំផុត ហើយតែងតែប្រលែងលេងជាមួយគ្នាជារៀងរាល់ថ្ងៃ។ បុរសរូបនោះមានឈ្មោះ Abdullah Sholeh រស់នៅក្នុងទីក្រុង Malang ប្រទេសឥណ្ឌូនេស៊ីបានក្លាយទៅជាមិត្តជិតស្និទ្ធរបស់ខ្លាដែលមានទម្ងន់ ៤០០ ផោន។ ខ្លាញីមួយក្បាលនោះត្រូវគេដាក់ឈ្មោះឲ្យថា Mulan Jamila តែងតែប្រលែងលេងជាមួយនឹងបុរសវ័យ ៣៣ ឆ្នាំរស់នៅក្នុងសាលាអ៊ីស្លាម ជាន្លែងដែលសត្វខ្លារស់នៅដែរ។ Sholeh បានរស់នៅជាមួយសត្វខ្លាតាំងពីវាមានអាយុបីខែមកម្ល៉េះ ហើយឥឡូវនេះវាមានអាយុ ៦ ឆ្នាំហើយ។ Sholeh នៅតែចូលទៅប្រលែងលេងជាមួយខ្លាដ៏ធំនេះទោះបីជាគេធ្វើសំណាញ់ដើម្បីដាក់វាឲ្យនៅតែឯងក៏ដោយ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់