ព័ត៌មានជាតិ

មុខសញ្ញាជំនាញឆក់ម្នាក់ត្រូវសមត្ថកិច្ចឃាត់បាន បន្ទាប់ពី…

ភ្នំពេញ: កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៧និង០០ នាទី ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះអាស័យដ្ឋានខាងលើជាមួយប្ដី ដោយជនរងគ្រោះជាអ្នកអង្គុយក្រោយ ប្ដីជាអ្នកបើកបរម៉ូតូ ក្នុងគោលបំណងមកលេងនៅសួនកម្សាន្តក្មេងលេងជ្រោយចង្វារ លុះជិះដល់ចំនុចកើតហេតុ ក៏មានជនសង្ស័យជិះមកពីក្រោយវ៉ាមកអែបម៉ូតូជនរងគ្រោះខាងស្ដាំដៃ ហើយបានធ្វើសកម្មភាពឆក់ខ្សែក របស់ជនរងគ្រោះបានសម្រេចតែម្ដង ហើយក៏ជនរងគ្រោះស្រែកឆោឡោ ថាចោរៗ ផ្អើលដល់សមត្ថកិច្ចកំពុងល្បាត រហូតឃាត់ខ្លួនបាន ។ បច្ចុប្បន្នជនសង្ស័យខាងលើបញ្ជូលទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារដើម្បីបន្តនីតិវិធីច្បាប់ ៕

 

មតិយោបល់