កណ្តាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲយដឹងថា នាថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ មានករណីលួចមានស្ថានទម្ងន់(ឆក់កាបូប) នៅចំណុចភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ជឹម ហឿន ភេទ ស្រី អាយុ៤៩ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មីស្រុកកោះធំ ខេត្តកណ្ដាល ។
ជនសង្ស័យ០២នាក់(ឃាត់ខ្លួន)៖
១.ឈ្មោះ ស៊ឹម ចាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ(ជាអ្នកបើកម៉ូតូ)។
២.ឈ្មោះ អ៊ុច ប៊ុនថន ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជាអ្នកឆក់)ទីលំនៅបច្ចុប្បន្នសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖
១.ម៉ូតូចំនួន០១គ្រឿងម៉ាក់និចពណ៌សផ្លាកលេខត្បូងឃ្មុំ1.T9782
២.មួកសុវត្ថិភាពចំនួន០២ពណ៌សចំនួន០១ពណ៌ខ្មៅចំនួន០១(របស់ជនសង្សយ័)
៣.ប្រាក់រៀលចំនួន២១៣០០៛
៤.ទូរសព្ទដៃចំនួន០១គ្រឿងម៉ាកអូប៉ូ
៥.កាបូបស្ពាយពណ៌ប្រផេះចំនួន០១
៦.លោហធាតុពណ៌លឿងចំនួន០៣ខ្សែ(ខ្សែដៃខ្សែក)
៧.លោហធាតុពណ៌លឿងចំនួន០២គូ(ក្រវិល)របស់ជនរងគ្រោះ។
នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះនៅស្រុកកោះធំមកដល់ចំណុចភូមិព្រែកអុងប៉ាង ឃុំទឹកវិលស្រុកស្អាងខេត្តកណ្ដាល។ត្រូវបានជនសង្ស័យខាងលើជិះម៉ូតូម៉ាកនិចពណ៌សផ្លាកលេខត្បូងឃ្មុំ1T9782ធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះបានរួចជិះម៉ូតូសំដៅទៅក្រុងតាខ្មៅពេលទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងនគរបាលស្រុកស្អាងបានដេញតាមពីក្រោយនិងសហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅបានធ្វើការពទ្ធ័ចាប់បានជនសង្ស័យទាំង០២នាក់។
នៅចំណុចក្នុងទឹកទន្លេភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅខេត្តកណ្ដាល។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតីវិធី៕
មតិយោបល់