ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាម៉ូតូនិង Pass App បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូនិង Pass App ប៉ះទង្គិចគ្នា បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើល ក្នុងហេតុការណ៍នេះមនុស្ស រងគ្រោះថ្នាក់អ្វីនោះទេ ទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅមុនពេលកើតហេតេ គេឃើញម៉ូតូនិង Pass App បើកបរធ្វើដំណើរតាមបណ្តោយផ្លូវ វេងស្រេង ។ លុះពេលធ្វើដំណើរមកដល់ងត្រង់ចំណុចកើតហេតុ បានប៉ះទង្គិចគ្នាពេញទំហឹង បណ្តាលឲ្យម៉ូតូ Pass App ដួលក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំផងដែរ ។ ក្នុងហេតុការណ៍នេះ គ្មាមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

បន្ទាប់ពីកើតហេតុភាគីទាំងសងខាង បានធ្វើការចរចាគ្នាដើម្បីរកដំណោះស្រាយ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ។ ប៉ុន្តែករណីនេះ ម្ចាស់ភាគីទាំងពីរចរចាគ្នា មិនត្រូវនោះ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន នឹងធ្វើការវាស់វែងយកវត្ថុតាងទាំងពីរ គ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំភាគីចូលខ្លួនដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប៕

មតិយោបល់