ព័ត៌មានជាតិ

ករណីអគ្គិភ័យបានឆាបឆេះរោងចក្រក្រណាត់ មួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: នៅវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យបានឆាបឆេះរោងចក្រក្រណាត់ មួយកន្លែងយ៉ាងសន្ធោសន្ធៅ ស្ថិតតាមបណ្ដោយផ្លូវលំ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុបានឮសូរសំឡេងផ្ទុះ និងផ្សែងហុយចេញពីក្នុងរោងចក្រខ្មួលខ្មាញ់ រួចពួកគាត់នាំគ្នាទៅមើលក៏ឃើញអណ្តាតភ្លើងឆេះ នៅខាងក្នុងរោងចក្រយ៉ាងសន្ធោសន្ធៅ បន្ទាប់មកពួកគាត់ក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ជាបន្ទាន់។

ក្រោយយពីទទួលដំណឹងថា មានអគ្គិភ័យកំពុងតែឆាបឆេះរោងចក្រនៅខណ្ឌពោធិ៍សែនជ័យ ក៏ខាងជំនាញពន្លត់អគ្គិភ័យ៧១១ ចេញរថយន្តមកជាច្រើនគ្រឿង ជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ទើបរលត់ទៅវិញ មិនមានអ្នកស្លាប់ និងរបួសនោះទេ រងការខូចខាតតែសម្ភារ:អស់មួយចំនួនតែប៉ុណ្ណោះ៕

មតិយោបល់