ព័ត៌មានជាតិ

ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្រ្តាក់ បង្កឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋធ្ងន់ ស្រាល ចំនួន ៤ភូមិ នៅស្រុកភ្នំស្រុក សរុប ២៥ខ្នង

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅវេលាម៉ោង ៦ល្ងាចថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន០៤ភូមិគឺ៖ ១-ភូមិធ្នង់ខាងត្បូង,២-ភូមិធ្នង់ខាងជើង,៣-ភូមិតាគង់,៤-ភូមិសំរោង ក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សរុបចំនួន ២៥ខ្នង ក្នុងនោះជង្រុកស្រូវ ០១ខ្នង បានរងការខូចខាតធ្ងន់ ស្រាល ដោយខ្សល់កន្ត្រាក់។

លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងថា ៖ នៅវេលាម៉ោង០៦ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ មានភ្លៀងធ្លាក់លាយឡំជាមួយខ្សល់កន្ត្រាក់ បានបង្កឲ្យផ្ទះប្រជាពលរដ្ឋ៤ភូមិគឺ៖ ១-ភូមិធ្នង់ខាងត្បូង១០ខ្នងក្នុងនោះជង្រុក០១ខ្នង,២-ភូមិធ្នង់ខាងជើង១២ខ្នង,៣-ភូមិតាគង់០១ខ្នង,៤-ភូមិសំរោង០២ខ្នង ក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក សរុបចំនួន២៥ខ្នងក្នុងនោះជង្រុកស្រូវ០១ខ្នង ត្រូវរងការខូចខាតធ្ងន់ ស្រាល ។

លោកអធិការបញ្ជាក់ថា ៖ ក្នុងករណីនេះ មិនបណ្តាលឲ្យមានរងគ្រោះថ្នាក់មនុស្សនិងសត្វនោះទេ ។​ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះផងដែរ លោកបានដឹកនាំកម្លាំងនគរបាល ស្រុកនិងនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះជួយរុះរើ រៀបចំស័ង្កសីដែលហើរប៉ើងនោះមកប្រគល់ជូនម្ចាស់ផ្ទះនិងជួយជួសជុលផ្ទះជូនគាត់ឡើងវិញ តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ៕

មតិយោបល់