ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់នៅក្លឹប​ប្ល៊ូឡាញ ពាក់ព័ន្ធករណី​លួច​រថយន្ត​ក្នុង​បុរី ជី​ម៉ុង ឡែ​ន!

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​២​នាក់ ​ជា​មុខសញ្ញា​លួច​រថយន្ត ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជន​ពាក់​ព​ន្ធ័​ករណី​លួច​រថយន្ត និង​ទ្រព្យសម្បត្តិ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦​និង​០០​នាទី នៅ​ចំណុច​ក្នុង​បុរី ជី​ម៉ុង ឡែ​ន ផ្ទះ​លេខ​២៨ ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ រដ្ឋា មាន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​សារធាតុ​ញៀន និង​ឈ្មោះ ពូន សុគន្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ស្រុក​ស្អាង ខេត្ត​កណ្តា​ល មាន​សារធាតុ​ញៀន​។​

​ជនរងគ្រោះ​ក្នុងករណី​លួច​មានឈ្មោះ ស៊ូ លីន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មុខរបរ មន្ត្រី​អាកាសចរណ៍​ស៊ីវិល ស្នាក់នៅ ផ្ទះ​លេខ​២៨ ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

សម្ភារ:​បាត់បង់៖ រថយន្ត​​១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស ៥៧០ ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ​2AF-2557,ទូរ​សព្ទ័​ដៃ​​៣​គ្រឿង,នាឡិកា​​១​គ្រឿង,ខ្សែក​ពេជ្រ​​១​ខ្សែ,កាបូប​មាន​លុយ​២០០០​ដុល្លារ​ចំនួន​​១ និង​សម្ភារ:​មួយចំនួន ។​

សមត្ថកិច្ច​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នៅ​ព្រលប់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ជនរងគ្រោះ បាននាំគ្នា​អង្គុយ​ផឹកស្រា​នៅ​ចំណុច​ខាងលើ រហូតដល់​ម៉ោង​​៣​និង​០០​នាទី​ឈានចូល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ ជនរងគ្រោះ និង​មិត្តភក្តិ​បាន​បែកផ្លូវ​គ្នា រួច​ជនរងគ្រោះ​បាន​ចូលទៅ​ដេ​កក្នុងផ្ទះ តែ​មិនបាន​ចាក់សោ​​ទ្វារផ្ទះ​ទេ។ លុះដល់​ម៉ោង​​៦ និង​០០​នាទី ជនរងគ្រោះ​បាន​ក្រោក​ពី​ដេក​មិនឃើញ​ឡាន​របស់ខ្លួន​ទុក​នៅខាងមុខ​ផ្ទះ ក៏មាន​ការ​ផ្អើល​ឆោឡោ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី ។ លុះដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​២និង​៤៥​នាទីរសៀល សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​ចំណុច​ក្លឹប​ប្ល៊ូឡាញ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី ៕

មតិយោបល់